
ល្ខោនខោល ជាទម្រង់សិល្បៈល្ខោនម្យ៉ាងដែលតួរាំសុទ្ធតែប្រុស។ ល្ខោនខោលមានចំណាស់មិនខុសពីរបាំឬល្ខោនក្បាច់បុរាណខ្មែរឡើយ។ ក្រោយអរិយធម័ដ៏មហារុងរឿងអង្គរបានធ្លាក់ចុះល្ខោនស្ទើរតែបាត់បង់ដូចទម្រង់សិល្បៈដទៃទៀតដែរ។ ក្រោយមកគេឃើញល្ខោនខោលនេះចាប់កំណើតឡើងវិញនៅវត្តដំរីសខេត្តបាតើដំបងនិងវត្តស្វាយអណ្តើកស្រុកល្វាឯមខេត្តកណ្តាល។

កាលដើមឡើយល្ខោនខោលសម្តែងតែរឿង រាមកេរ្តិ៍ តែក្រោយមកដោយមានប្រជាប្រិយភាពក្នុងចំណោមមហាជនល្ខោននេះក៏សម្តែងរឿងដទៃទៀតដូចជា រឿងព្រះបាទវេស្សន្តរ រឿងព្រះសុធនកែវមនោហ៍រា។ ល្ខោននេះច្រើនសម្តែងក្នុងពិធីបុណ្យសាសនានៅតាមវត្តអារាមឬនៅក្នុងព្រះបរមរាជវាំង៕ សូមអរគុណ!
No comments:
Post a Comment