ព្រះនាងឥន្ទ្រទេវីត្រូវបានព្រះបាទជ័យវរ្ម័នទី៧ សព្វព្រះទ័យហើយរៀបអភិសេកជាអគ្គមហេសីរបស់ព្រះអង្គ។ ព្រះនាងទ្រង់ជំរុញគ្រប់វិស័យសិល្បៈ អក្សរសាស្ត្រ វប្បធម័ជាតិអោយមានសន្ទុះរីកចម្រើនជឿនលឿនយ៉ាងខ្លាំងក្លានាសម័យនោះព្រមទាំងបង្កើតអោយមានសាលាបាលីជាន់ខ្ពស់ទៀតផង។ ប្រជារាស្ដ្របានរស់នៅក្នុងសេចក្ដីសុខក្សេមក្សាន្ដចំរើនរុងរឿងក្នុងភាពស្ដុកស្ដម្ភនៃសេដ្ឋកិច្ច និងអរិយធម៌ដ៏ខ្ពង់ខ្ពស់ និងទទួលបាននូវមនុញ្ញផលពីសំណង់សាធារណៈនោះគ្រប់ៗគ្នា។ ព្រះនាងឥន្ទ្រទេវីមានព្រះជន្មរស់នៅតាំងពីសម័យអង្គរ ក៏ប៉ុន្ដែព្រះកិក្ដិនាមរបស់ព្រះនាងនៅតែក្រអូបសុសសាយទល់សម័យបច្ចុប្បន្នហើយនៅក្នុងសម័យសង្គមរាស្ដ្រនិយម វិទ្យាល័យមួយនៅរាជធានីភ្នំពេញ មានកិត្ដិយស ដោយបានប្រសិទ្ធនាមថា “វិទ្យាល័យឥន្ទ្រទេវី” និងជារៀងរាល់ឆ្នាំនាសម័យសង្គមរាស្ដ្រនិយម សមាគមអ្នកនិពន្ធខ្មែរបានបើកការប្រឡងប្រណាំងអក្សរសាស្ដ្រខ្មែរដើម្បីទទួលរង្វាន់ឥន្ទ្រទេវីទៀតផង។
Add caption |
No comments:
Post a Comment