Responsive Ads Here

Thursday, 6 September 2018

ឧកញ៉ាក្រឡាហោមគង់​ មេទ័ពខ្មែរខ្លាំងពូកែម្នាក់




វីរបុរសក្រឡាហោមគង់ក្រឡាហោមគង់ជាមន្ត្រីខ្មែរស្នេហាជាតិមួយរូប ដែលបានតស៊ូប្រឆាំងនឹងការជិះជាន់ 
កៀបសង្កត់របស់អាណានិគមនិយមបារាំង។ លោកបានធ្វើពលិកម្មយ៉ាងធំធេង ដើម្បីរើបម្រះចេញពីនឹមត្រួតត្រា
របស់បារាំង។ លោកមានទឺកចិត្តអង់អាចក្លាហានតស៊ូប្រឆាំងនឹងបរទេសឈ្លានពាន។ បារាំងបានដឹងពីគំនិត 
និងគោលជំហររបស់លោក ក៍បានរកមធ្យោបាយចាប់លោក។ ក្រឡាហោមគង់ត្រូវបារាំងចាប់បាន និងយកទៅធ្វើ
ទារុណកម្មយ៉ាងសម្ងាត់។ ព្រះទិនករលិចស្រឹមបាត់ទៅ ពេលព្រលប់ក៏ខិតចូលមកដល់ ធ្វើអោយស្រអាប់គ្រប់ទឹសទី។ 
កប៉ាល់បារំាងបាននាំលោកចេញពីមាត់ទន្លេមុខវត្តឧណ្តាលោម ឆ្ពោះទៅកាន់ទឹសឧត្តរ។ នៅលើនាវា ដៃទាំងពីរ
របស់លោកត្រូវបានជាប់ខ្នោះ ខ្លួនលោកត្រូវគេចងផ្អោបនឹងបំពង់ផ្សែង។ ក្រឡាហោមគង់ត្រម៉ង់ត្រមោច
ម្នាក់ឯងទឹកមុខក្រៀមក្រំពន់ពេក។


 ប៉ុន្តែស្មារតី ស្នេាហាជាតិមាតុភូមិ ពុំបានធ្វើអោយលោកតក់ស្លត់ឡើយ ទោះបីជាលោក
ដឹងច្បាស់ថាត្រូវទទួលមរតភាពដោយសារដៃឃាតករបារាំងក៏ដោយ។ នៅដង្ហើមចុងក្រោយ លោកនឹកដល់គុណ
ឪពុកម្តាយ ព្រះសង្ឃ ប្រជាជនខ្មែរ និងនឹកដល់មាតុភូមិជាទីស្នេាហរបស់លោក។ 
ការបាត់បងរីរជនស្នេហាជាតិរូបនេះ ធ្វើអោយយើងសោកស្តាយអាណិតអាសូរក្រៃលែង។ ក្រឡាហោមគង់ បាន
បាត់បង់ជីវិតចាកឆ្ងាយពីយើងពិតមែន ប៉ុន្តែកិត្តិនាម និងវីរភាពដ៏អង់អាចក្លាហានរបស់លោកបានសណ្ធិតជាប់
ក្នុងដួងព្រលឹងកូនខ្មែរជាប់ជានិច្ច។ 

No comments:

Post a Comment